របៀបបិទសម្រាប់ ទូរស័ព្ទ និងថេប្លេត
- ចុចសញ្ញា បន្ទាត់បីជាន់គ្នា > អូសមកក្រោម > ចុចលើ Privacy Shortcuts > ចុចលើ Who can contact me?> ប្តូរពី Everyone ទៅជា Friends of Friends ហើយត្រឡប់ថយក្រោយវិញជាការស្រេច។
- របៀបបិទសម្រាប់អ្នកប្រើ Facebook តាម កុំព្យូទ័រ
- ចុចលើសញ្ញាមេសោរ ដែលស្ថិតនៅផ្នែកខាងលើ > Who can Contact me > ហើយប្តូរពី Everyone ទៅជា Friends of Friends ទៅជាការស្រេច។
ឥលូវនេះ មនុស្សចម្លែក នឹងមិនអាចស្នើសុំធ្វើមិត្តភក្កិរបស់យើងទៀតនោះទេ ពោលនៅពេលគេ ចូលក្នុង Profile យើង វានឹងមិនបង្ហាញកន្លែង Add Friend តែម្តង។ ប្រសិនបើគេចង់ទំនាក់ទំនងយើង គឺត្រូវផ្ញើជាសារ មកសួរយកសិនតែម្តងទើបបាន។
គូសបញ្ជាក់ផងដែរថា វាអាចបិទបានតែមនុស្ស ចម្លែក ដែលមិនជាប់ Mutual Friends តែប៉ុណ្ណោះ។ នេះមានន័យថា ប្រសិនបើគណនីមួយនោះ ជាមិត្តភក្កិ របស់មិត្តភក្កិយើង ( Friend of Friend) ក្នុង Facebook យើងដែរ ទើបអាច Add បាន។ យើងមិនអាចបិទ មិនអោយមនុស្សទាំងអស់ មក Add Friend យើងបាននោះទេ។
សម្រាប់មតិខ្ញុំផ្ទាល់ អ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ មុខងារមួយនេះ ព្រោះអីបណ្តាញ Facebook បច្ចុប្បន្ន សំបូរទៅដោយមនុស្ស ដែលមានបំណងអាក្រក់ច្រើន ចង់ធ្វើការបោកប្រាស់ ក៏ដូចជារំខានយើងជាដើម។ យើងគប្បីគួរបើកមុខងារនេះ ដើម្បីធ្វើអោយការប្រើប្រាស់ បណ្តាញសង្គមយើង មានសុវត្ថិភាពជាងមុន។
0 comments:
Post a Comment