មិនដូចប្រព័ន្ធប្រតិបត្តិការមុនៗទេ
Windows 8 support ក្នុងការបង្កើតឬ mount Hard Drive សិប្បនិម្មិត VHD ។
Hard Drive សិប្បនិម្មិតនេះអាចឲ្យអ្នកចូល ឬចេញពីវាបាន
ជាពិសេសនោះអ្នកអាចដំឡើង ប្រព័ន្ធប្រតិបត្តិការបន្ថែមទៀតដូចជា Window ឬ
Linux ជាដើម។
នៅក្នុង desktop អ្នកអាចយក mouse របស់អ្នកចង្អុរទៅខាងឆ្វេងផ្នែកខាងក្រោម បន្ទាប់មក click mouse ខាងស្ដាំ
ជ្រើសរើសយកពាក្យ Disk Management ពីជម្រើសដែលអ្នកឃើញ
ជ្រើសរើសយក menu Action រួចជ្រើសរើសយកពាក្យ Create VHD
អ្នកអាចនឹងឃើញផ្ទាំងដែលបានបង្ហាញឡើងដូចខាងក្រោម ខណៈពេលនេះចូរអ្នកជ្រើសរើសទី តាំងដើម្បីផ្ទុក file ដែលមាន extention .vhd នេះ
ជ្រើសរើសទម្រង់ណាមួយដែលអ្នកត្រូវការ
និងទំហំដែលអ្នកចង់បានដូចប្រសិនបើអ្នកជ្រើសរើសយក VHDX នោះវាមានទំហំធំជាង VHD
ប៉ុន្តែអ្នកនឹងជួបបញ្ហានៅពេល ដែលវាចាប់ផ្ដើមដំណើរការ
ចំពោះជម្រើស fixed size VHD
មានន័យថាអ្នកជ្រើសរើសយកទំហំជាក់ស្ដែងរបស់ Hard Drive របស់អ្នក
ប៉ុន្តែចំពោះជម្រើស dynamic expanding VHD
វានឹងបង្កើតទំហំទៅតាមប្រព័ន្ធប្រតិបត្តិ ដែលអ្នកបានដំឡើងប៉ុណ្ណោះ
ភ្លាមនោះអ្នកអាចឃើញ Hard Drive
សិប្បនិម្មិតមួយបន្ថែមទៀតបានបង្ហាញឡើង ប៉ុន្តែមិនទាន់
អាចប្រើប្រាស់បាននោះទេ លុះត្រាតែអ្នកធ្វើការ Initialized ពោលគឺអ្នកគ្រាន់តែ
click mouse ខាង ស្ដាំរួចជ្រើសយកពាក្យ Initialize Disk
ចូរជ្រើសរើសយកជម្រើស MRB (Master Boot Record) ដែលវាជាជម្រើសដែលមានសុវត្ថិភាព បំផុត
បន្ទាប់ពីវាបាន initialized
អ្នកចាំបាច់បង្កើតឈ្មោះអក្សរដល់ Hard Drive សិប្បនិម្មិតនេះ ដោយ
អ្នកគ្រាន់តែ click mouse ខាងស្ដាំបន្ទាប់មកជ្រើសរើសយកពាក្យ New Simple
Volume នោះអ្នក នឹងអាចកំណត់ឈ្មោះអក្សររបស់វាបាន
នៅពេលដែលមានផ្ទាំងមួយបង្ហាញឡើងចូរ click
យកពាក្យ "next" ដើម្បីចូលទៅកាន់ការកំណត់ ទំហំ Specify Volume Size ។
តាមធម្មតាទំហំរបស់វាគឺត្រូវបានកំណត់ទៅតាមទំហំសរុបរបស់ Hard Disk របស់អ្នក
ប៉ុន្តែអ្នកក៏អាចកំណត់ទំហំតូចជាងនេះក៏បានដែរ
នៅក្នុងដំណាក់កាលនេះអ្នកអាចដាក់ឈ្មោះឲ្យ Drive របស់អ្នក រួចហើយ Format វាដើម្បីប្រើប្រាស់វាបាន
នេះជាដំណាក់កាលចុងក្រោយសម្រាប់អ្នកដើម្បីបញ្ចប់ការងាររបស់អ្នក
ដូចនេះអ្នកចាំបាច់កំណត់ នូវទីតាំងរបស់វា បន្ទាប់មកទៀតចូរអ្នក double click
ដើម្បីធ្វើការ mount ជាការស្រេច៕
0 comments:
Post a Comment