អ្នករាល់គ្នាអាចនឹងចងចាំពេលដែល YouTube បានដាក់កម្មវិធីនៅលើឧបករណ៍ iOS ដូចនេះអ្នកអាចចាក់វីដេអូជា background របស់ទូរស័ព្ទ iPhone ផងដែរ។
ប្រព័ន្ធប្រតិបត្តិការ iOS
ស៊េរីមុនគឺមិនមានលក្ខណៈពិសេសនេះនោះទេ តែចំពោះ iOS 9 មានបំពាក់
នូវលក្ខណៈដ៏ពិសេសនេះ។ វាជាចំណេះដឹងមួយដែលនឹងត្រូវយកមកបង្ហាញលោកអ្នក
សម្រាប់ថ្ងៃនេះ។
ចាក់វីដេអូនៅក្នុង YouTube ក្នុង Background លើ iOS
ជំនួសដោយការប្រើប្រាស់កម្មវិធី YouTube បើកកម្មវិធី Safari និង ធ្វើការតភ្ជាប់ទៅកាន់វិដេអូឃ្លីបរបស់ YouTube ហើយចុចដើម្បីស្ដាប់កម្សាន្ដ។
ក្នុងករណីដែលលោកអ្នកចង់ប្រើប្រាស់កម្មវិធីផ្សេងៗខណៈពេលដែលលោកអ្នកកំពុងចាក់វីដេអូរបស់
YouTube នៅក្នុង background របស់ទូរស័ព្ទ iPhone ដែលមាន iOS 9 នោះ លោក
អ្នកគ្រាន់តែចុចលើប៊ូតុង Home ជាការស្រេច។
ពេលដែលអ្នកកំពុងស្ថិតនៅលើអេក្រង់របស់អ្នកនោះ អ្នកអាចអូសនៅលើអេក្រង់របស់អ្នក ពីក្រោមឡើងលើ រួចជ្រើសរើសយកពាក្យប៊ូតុង Play/Pause នោះលោកអ្នកនឹងអាចស្ដាប់តន្រ្តី របស់
YouTube ដែលអ្នកបានជ្រើសរើសនោះ
និងប្រើប្រាស់កម្មវិធីផ្សេងៗទៀតក្នុងពេលដំណាលគ្នាបាន។ ទោះបីជាអ្នកចាក់សោ
ផ្ទៃអេក្រង់របស់អ្នកក៏អ្នកនៅតែមានលទ្ធភាពក្នុង ការស្ដាប់តន្ត្រីនេះផងដែរ៕
0 comments:
Post a Comment